ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចេញញត្តិគាំទ្រចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងគោលជំហរដ៏ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហា នេះដាក់ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។

ចំណាត់ការរបស់ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រកាន់ជំហរក្នុង ការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងភាពចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ សូមមេត្តាជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងកុំធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់ទឹក ចិត្តកងទ័ពជួរមុខ ខណៈពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីរក្សាការពារជាតិ និងទឹកដីយើងទាំងអស់ គ្នា ជាពិសេស សូមកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម មួយក្តាប់តូច ដែលតែងតែញុះញង់ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។

ជាថ្មីម្តងទៀត ឯកឧត្តម នេត្រ ភក្ត្រា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់ និងដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *