ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារនិងលើកទិសដៅអនុវត្តបន្ត!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២៥ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែ ឧសភាឆ្នាំ២០២៥ ដើម្បីពិនិត្យនៅវឌ្ឍន:ភាពការងារ និងលើកទិសដៅអនុវត្តបន្ត.!។
ដោយមានការចូលរួម ពីលោក.លោកស្រីប្រធានការិយាល័យទាំង៥ និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់ពីស្តាប់របាយការណ៍ អង្គប្រជុំរួចមក លោកប្រធាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នា អនុវត្តតួនាទីភារៈកិច្ច ធ្វើអោយបានសម្រេចនូវលទ្ធផលល្អគួរជាទីគាប់ចិត្ត។
លោកប្រធាន ក៏បានណែនាំបន្ថែមអោយមន្រ្តីតាមការិយាល័យនិមួយៗបន្តកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីសម្រេចគោលដៅការងារដែលក្រសួងប្រគល់ជូន ក៍ដូចជារដ្ឋបាលខេត្ត
នៅក្នុងនោះដែរ ។
លោក ញ៉ែម សៅគ្រី.បានណែនាំអោយការិយាល័យទូរទស្សន៍ ការិយាល័យទីភ្នាក់ងារ សារព័ត៌មានកម្ពុជា បន្តចុះផលិតព័ត៌មាន ស្តីពីការរីកចម្រើននៅតាមមូល ដូចជាការងារអភិវឌ្ឍ ការងារកសិកម្ម ទេសចរណ៍ សុខាភិបាល ។

លោក បានណែនាំដល់អង្គប្រជុំទាំងមូល អោយយកចិត្តទុកដាក់ក្នុងការងារតាមដាននូវព័ត៌មានក្លែងក្លាយ ដើម្បីយកព័ត៌មានពិតទៅបន្យាប អោយបានទាន់ពេលវេលា ជាពិសេសក្រុមការងារព័ត៌មាននិងសារធារណៈមតិ ត្រូវសកម្មក្នុងការងារ Post share comment page របស់សម្តេចធិបតី សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងនានាផងដែរ និងរដ្ឋបាលខេត្ត ក្រុង ស្រុក៕

Leave a Reply

Your email address will not be published. Required fields are marked *