លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ការតវ៉ាណាមួយក្នុងអំឡុងពេលព្យុហយាត្រាយោធា ដ៏សំខាន់នៅចុងសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងជួបការដាក់ពង្រាយកម្លាំងដ៏ច្រើន ។
ក្រុមបាតុករក្នុងទីក្រុង Chicago កាលពីថ្ងៃអង្គារ១០មិថុនា សប្ដាហ៍នេះដែរ បានប៉ះទង្គិចជាមួយនគរបាលអំឡុងបាតុកម្ម ដែលនៅតែបន្តប្រឆាំងការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ ខណៈការតវ៉ារាលដាលពាសពេញសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អំឡុងសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតីOvalថាប្រសិនបើមានបាតុករណាម្នាក់ចង់ចេញមក ពួកគេនឹងជួបជាមួយកម្លាំងដ៏ច្រើន។
លោក ពុំបានឮ សូម្បីតែការតវ៉ាមួយ ប៉ុន្តែមានមនុស្សដែលស្អប់ប្រទេសលោក។
ការគំរាមរបស់លោក ត្រាំ បានកើតឡើងស្របពេលកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ និងទាហានម៉ារីនប្រហែល ៧០០នាក់ ស្ថិតក្នុងទីក្រុង Los Angeles ដោយប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអំពីរបៀបវារៈអន្តោប្រវេសន៍របស់ប្រធានាធិបតី។
លោក Trump បានអះអាងកាលពីថ្ងៃអង្គារដោយគ្មានភ័ស្តុតាងថាបាតុករត្រូវសងការខាតបង់ចំពោះការបះបោររបស់ពួកគេ ហើយនិយាយថាទីក្រុងនេះ នឹងជួបប្រទះការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន ប្រសិនបើរូបលោកមិនបញ្ជូនកងឆ្មាំជាតិទៅទីនោះទេ៕