Update៖ ជប៉ុន រាយការណ៍ថាយន្ដហោះចម្បាំងចិនបានហោះក្បែរយន្ដហោះល្បាតរបស់ខ្លួនខុសប្លែកពីធម្មតា!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិជប៉ុន និយាយថាយន្ដហោះចម្បាំងចិនបានហោះទៅក្បែរយន្ដហោះល្បាតរបស់ជប៉ុនខុសប្លែកពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនាវាផ្ទុកយន្ដហោះចម្បាំងចិន២គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

ប្រភពពីសារព័ត៌មាន AFP។

តាមក្រសួងការពារជាតិជប៉ុន ថាយន្ដហោះចម្បាំងចិន J-15 ដែលហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Shandong បានហោះតាមយន្ដហោះល្បាត P-3C មួយគ្រឿង របស់ជប៉ុនរយៈពេល ៤០នាទី។ កាលពីថ្ងៃអាទិត្យវិញ យន្ដហោះចម្បាំង J-15 បានហោះតាមយន្ដហោះល្បាត P-3C រយៈពេល៨០នាទី ដោយថែមទាំងហោះកាត់ពីមុខយន្ដហោះល្បាតជប៉ុន ទៀតផង នៅចម្ងាយ ៩០០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបន្ថែមថាយន្ដហោះចម្បាំងចិន J-15 កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ បានហោះជិតយន្ដហោះល្បាតជប៉ុននៅចម្ងាយជិតបំផុត ៤៥ម៉ែត្រពីគ្នា ដែលនេះជាការសកម្មភាពខុសប្លែកពីធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *