Breaking៖ ធី សុវណ្ណថា ទទួលស្គាល់ថា ខ្លួនមានកំហុសចំនួន៣ ពាក់ព័ន្ធនិងការបង្ហោះហ្វេសប៊ុក!

(ភ្នំពេញ)៖ ក្រោយក្រសួងមហាផ្ទៃ ចេញ”ប្រកាស”បញ្ចប់មុខតំណែង ពីអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-អ្នកនាង ធី សុវណ្ណថា បានប្រកាសទទួលស្គាល់ថា ខ្លួនមានកំហុសចំនួន៖
១.រឿងតាមដានប្រាក់ឧបត្ថម្ភទ័ព
២.រឿងប្រកាសបាតុកម្មប្រឆាំងផលិតផលថៃ
៣.រឿងទ័ពមានជំងឺដោយសារផឹកស្រា…ខ្ញុំទទួលខុស។

-ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣.០៨.២០២៥ បានចេញ”ប្រកាស”ដោយសម្រេចបញ្ចប់មុខតំណែងអ្នកនាង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-ការចេញប្រកាស បញ្ចប់មុខតំណែងនៅពេលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ប្រាប់ទៅ”ឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ
បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញ ពីក្របខ័ណ្ឌរដ្ឋទាំងអស់”៕

Leave a Reply

Your email address will not be published. Required fields are marked *