Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!

អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។

ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។
ប្រភពពីព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim បានបញ្ចេញឈ្មោះអ្នកវិទ្យាសាស្រ្តទាំង៦នាក់។
រួមមានទាំងលោក Mohammad Mehdi Tehranchi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអ៊ីរ៉ង់ Azad។ រីឯលោក Fereydoun Abbasi ដែលជាអតីតប្រធានទីភ្នាក់ងារថាមពលអាតូមិករបស់អ៊ីរ៉ង់ ក៏ស្ថិតក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ដែលបានបាត់បង់ជីវិត។

-ការវាយប្រហាររបស់អ៊ីស្រាអែល ចំគោលដៅជាច្រើន នៅទូទាំងប្រទេសអ៊ីរ៉ង់។
រួមមានទាំង​អគារលំនៅដ្ឋានរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ព្រមទាំងទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសំខាន់ៗរបស់អ៊ីរ៉ង់។

ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami និងនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri បានស្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល។
ឥឡូវប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមសងសឹកមកអ៊ីស្រាអែលហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *