Update៖ ចិន ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់! 

ប្រទេសចិន បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេស។

ប្រភពពីសារព័ត៌មានAljazeera។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ចំពោះការវាយប្រហារ នេះបើយោងតាមសារព័ត៌មាន Global Times។

លោក Lin Jian បាននិយាយថាចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃសកម្មភាពទាំងនេះ។ ចិនប្រឆាំងរាល់ការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ហើយប្រឆាំងនឹងសកម្មភាពដែលបង្កើនភាពតានតឹង និងពង្រីកជម្លោះ។

លោក Lin បានបន្ថែមថា ការកើនឡើងជាថ្មីនៃស្ថានការណ៍ក្នុងតំបន់ មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ ហើយបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើបន្ថែមទៀតដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់និងដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។
លោក Lin បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាក្នុងការជួយបន្ធូរបន្ថយស្ថានការណ៍។

គួរជម្រាបថា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំមួយប្រឆាំងនឹងប្រទេស អ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រនេះដោយមានយន្តហោះចំនួន ២០០គ្រឿងតម្រង់គោលដៅលើកម្មវិធីនុយក្លេអ៊ែរនិងសមត្ថភាពកាំជ្រួចរយៈចម្ងាយឆ្ងាយ។មន្ត្រីយោធាជាន់ខ្ពស់និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version