គណៈកម្មការព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមកិច្ចប្រជុំចង្អៀត សម្រាប់ថ្ងៃទី២ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម!

(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែនគោក (JBC)កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានផ្ដើមកិច្ចប្រជុំថ្ងៃទី២ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។

ខណៈនេះភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន លោករដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version