កាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) អ៊ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៊ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែធំ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០២៥។
អ៊ីរ៉ង់ បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលកាតា និង អូម៉ង់ថា គេនឹងចូលមកចរចានៅពេលបញ្ចប់ការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារមុនរបស់អ៊ីស្រាអែល។ អ៊ីរ៉ង់ ថាមិនចរចាទេពេលកំពុងរងការវាយប្រហារ។
អូម៉ង់ និងកាតា មានទំនាក់ទំនងល្អទាំងជាមួយអ៊ីរ៉ង់ និងអាមេរិក ហើយក៏មានទំនាក់ទំនងផ្ទាល់ជាមួយអ៊ីស្រាអែលផងដែរ។ ជុំវិញការអត្ថាធិប្បាយនេះ ក្រសួងការបរទេសអ៊ីរ៉ង់ កាតា និង ក្រសួងព័ត៌មានអូម៉ង់ មិនទាន់ឆ្លើយតបទៅនឹងសំណើសុំបញ្ជាក់របស់ Reuters នៅឡេីយទេ៕