(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ថ្លែងចេញពីវិមានព្រឹទ្ធសភា ប្រាប់ទៅ មេក្លោងក្រុមអាវលឿង ស៊ុនធិ លឹមថងគុណ ដែលជាមេក្រុមជ្រុលនិយមរបស់ថៃ ដែលបានយកខ្មែរធ្វើសត្រូវឱ្យបានភ្លឺភ្នែកថា នៅកម្ពុជា ហ៊ុន សែន នៅមានអំណាចពេញដៃ។អ្នកឯង ត្រូវស្គាល់គោរមងាតេជោដែលព្រះមហាក្សត្រប្រោសព្រះរាជទាន។ អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា៕