Update៖ អ៊ីរ៉ង់ ស្នើឲ្យបណ្តាលប្រទេសអារ៉ាប់ជួយជំរុញលោកត្រាំឲ្យដាក់សម្ពាធលើអ៊ីស្រាអែល!

ទីក្រុងតេអេរ៉ង់ ស្នើសុំឲ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ធ្វើការជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ធ្វើការចរចានុយក្លេអ៊ែរ។

ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា)។

គួរបញ្ជាក់ថា ការស្នើសុំរបស់អ៊ីរ៉ង់ឲ្យមានការអន្តរាគមន៍ពីសំណាក់ប្រទេសឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក អាចជាការប៉ុនប៉ងមួយដើម្បីស្វែងរកច្រកចេញតាមរយៈការទូត និងបញ្ចៀសការកើនឡើងកម្តៅបន្ថែមទៀតនៃជម្លោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version