Update៖ អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់!

នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ លោក Ali Shadmani ក្នុងការវាយប្រហារតាមអាកាស លើរដ្ឋធានីតេហេរ៉ង់។ ហើយអ៊ីស្រាអែលបានអះអាងថា មេបញ្ជាការរូបនោះគឺជាមនុស្សជំនិតបំផុតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

ប្រភពពីសារព័ត៌មាន AFP។

យោធាអ៊ីស្រាអែលបាននិយាយថា បើគិតតាមអំណាចជាក់ស្តែង លោក Shadmani គឺជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ មានរហស្សនាមនាយអគ្គសេនាធិការសង្រ្គាមនិងជាមេទ័ពដ៏ជំនិតបំផុតរបស់លោក Ali Khameni៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version