(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ស្ថានភាពតាមបណ្ដោយព្រំដែន ប្រែប្រួលមិនទាន់ចប់ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរៀងរាល់ថ្ងៃ.!។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ..!។
សម្ដេចធិបតី មកដល់ម៉ោងនេះស្ថានភាពប្រែប្រួលមិនទាន់ចប់ទេ ការចោទប្រកាន់ ការលើកជំហរផ្សេងៗគឺនៅដដែល ការចល័តរៀបចំលេណដ្ឋាននានារប់សកងទ័ពថៃ គឺនៅតែបន្តរាល់ថ្ងៃ។
ម្សិលមិញគេចោទកងទ័ពខ្មែរថា បេរកាណុងទៅគេ ឯកឧត្តម ទៀ សីហា តបថាធម្មតាកាណុងមិនដែលបែរមកផ្ទះខ្លួនឯងទេ ហេឆ្ងាញ់ម៉ង ។
ប៉ុន្តែមិនមែនមានន័យថាយើងបាញ់រំលោភអ្នកណាគេទេ ប៉ុន្តែកុំភ្លេចថាអ្នកដែលចោទយើងនោះ ចល័តទ័ពកាយលេណដ្ឋានថ្មី អូសកាំភ្លើងធំថ្មីរាល់ថ្ងៃ ទោះបីជា (កិច្ចប្រជុំ) JBC ចប់ក៏ដោយ៕