កម្ពុជា៖ បានរង់ចាំដល់ក្រោយកិច្ចប្រជុំ JBC ទើបបញ្ជូនលិខិតទៅកាន់តុលាការអន្តរជាតិICJ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កន្លងមក មានការសួរថា៖ ហេតុអ្វីបានជាកម្ពុជា ត្រូវរង់ចាំពេលយូរក្នុងការបញ្ជូនលិខិត ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។
ដែលចំណុចនេះសម្តេច បញ្ជាក់ ដោយសារកម្ពុជា ត្រូវធ្វើការស៊ើបសួរសាកទឹកចិត្តនិងគោលជំហររបស់ភាគីថៃជាមុនសិន។
មួយវិញទៀត កម្ពុជាក៏ត្រូវការរៀបចំឯកសារ និងមេធាវីសម្រាប់ការប្តឹងតុលាការយុត្តិធម៌អន្តរជាតិផងដែរ។

ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចធិបតី បានថ្លែងថា ការចំណាយពេល២សប្តាហ៍ក្នុងការរៀបចំពាក្យ បណ្តឹងនេះ គឺជាពេលវេលាលឿនហើយ ព្រោះយើងត្រូវការរៀបចំឯកសារជាច្រើនទៀតដើម្បីផល ប្រយោជន៍ទៅលើរឿងក្តីនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងចំថ្ងៃទី១៥ មិថុនា នេះដែរ ក៏ជាការចៃដន្យ ក៏ដូចជាប្រផ្នូលល្អផងដែរ គឺចំថ្ងៃដែលកម្ពុជាឈ្នះក្តី ថៃលើបញ្ហាប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *