យុវជន​.និស្សិត​ ចូលរួមយ៉ាងច្រេីនកុះករ​ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​!

(ភ្នំពេញ)៖ នាព្រឹកទី១៨.០៦.២០២៥ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ព្យុហយាត្រា​ គាំទ្ររាជរដ្ឋាភិបាល​ និង​ លេីកទឹកចិត្តដល់កងកម្លាំង​ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ។
-ព្រឹត្តិការណ៍នេះ ដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី រួមនិងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ទឹកចិត្ត ស្មារតី ឆន្ទៈ បងប្អូនជនរួមជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនពីគ្រប់ទិសទីដែលបានអញ្ជើញមកជួបជុំគ្នាដើរថ្មើរជើង Solidarity March បង្ហាញពីមោទនភាពជាតិខ្មែរ ។
រួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់និន្នាការនយោបាយ ក្នុងនាមខ្មែរតែមួយ ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version