Breaking៖ ក្រសួងមហាផ្ទៃ សម្រេចបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣.០៨.២០២៥ បានចេញ”ប្រកាស” ដោយសម្រេចបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-ការចេញប្រកាស បញ្ចប់មុខតំណែងនៅពេលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ប្រាប់ទៅ”ឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ
បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញ ពីក្របខ័ណ្ឌរដ្ឋទាំងអស់”។

ក្រោយមានប្រតិកម្មបែបនេះ នៅរសៀលទី០៣.០៨.២០២៥ ធី សុវណ្ណថា បានប្រកាសថា នាងនឹងបើកអាជីវកម្ម សារព័ត៌មាន១ ដោយខ្លួនឯង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version