Breaking៖ ធី សុវណ្ណថា ប្រកាសបើកអាជីវកម្មសារព័ត៌មាន១ ដោយខ្លួនឯង!

(ភ្នំពេញ)៖ ភ្លាមៗ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ប្រាប់ទៅ”ឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ
បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញ ពីក្របខ័ណ្ឌរដ្ឋទាំងអស់”។

នៅរសៀលទី០៣.០៨.២០២៥ ធី សុវណ្ណថា បានចេញប្រកាសថា នាងនឹងបើកអាជីវកម្ម សារព័ត៌មាន១ ដោយខ្លួនឯង។

ធី សុវណ្ណថា លើកឡើងថា”ឆាប់ៗនេះ
ខ្ញុំនឹងបង្កើតសារព័ត៌មាន១ ដើម្បីរួមចំណែកជួយផ្សព្វផ្សាយ ទុក្ខលំបាកប្រជាពលរដ្ឋ…@tha”។

សម្ដេចតេជោ នៅព្រឹកទី០៣.០៨.២០២៥ បានប្រាប់ទៅ”ឯកឧត្ដម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងប្រាប់ទៅឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ
បញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញ ពីក្របខ័ណ្ឌរដ្ឋទាំងអស់”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version