Update៖ លោក ត្រាំ ព្រមានឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ជាមួយនិងការព្រមានថាការអត់ធ្មត់របស់អាមេរិក កំពុងថយចុះជាលំដាប់ ខណៈសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តពុះកញ្រ្ជោល។
ប្រភពពីសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា បានបង្កឱ្យមានការសង្ស័យថាអាមេរិក អាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៊ីរ៉ង់ ស្របពេលលោក ត្រាំ កំពុងពិចារណាថាត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ឬក៏យ៉ាងណា។ លោក ត្រាំ បានគូសបញ្ជាក់ថា យើងបានដឹងយ៉ាងច្បាស់ថាតើមេដឹកនាំកំពូលអ៊ីរ៉ង់កំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើយើងចង់សម្លាប់គាត់ ជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ។ ៣នាទីក្រោយការបង្ហោះសារនេះ លោក ត្រាំ បានបង្ហោះ សារមួយថ្មីទៀតដោយប្រាប់ឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *