ក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការទាមទារឱ្យលាលែងចេញពីតំណែង!

លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra កំពុងប្រឈមនឹងសម្ពាធពីសាធារណៈជនថៃ។
ក្នុងការទាមទារឱ្យលាលែងចេញពីតំណែង ក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមិថុនានេះ ។

ដែលបានក្លាយជាប្រធានដ៏បទក្តៅកំពុងបង្កជាព្យុះភ្លៀងនយោបាយ នៅក្នុងប្រទេសថៃ ។
នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី។
ប្រភពពីសារព័ត៌មាន Laotian Times។

សំឡេងសន្ទនា ដែលសម្តេចតេជោ បញ្ជាក់ថា ជាការពិត ត្រូវបានថតទុកអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល១៧នាទី កាលពីថ្ងៃទី១៥ ខែមិថុនា។
សម្ដេចតេជោ ការថតសំឡេងនេះធ្វើឡើងដើម្បីតម្លាភាព។

សំឡេងនៃកិច្ចសន្ទនា ត្រូវបានផ្ញើទៅឲ្យក្រុមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាប្រហែល៨០នាក់ មុននឹងបែកធ្លាយជាសាធារណៈ តាមរយៈការបង្ហោះនៅលើ Facebook Page របស់សម្តេចតេជោ នៅពីថ្ងៃទី១៨ ខែមិថុនា។

លោកស្រី Paetongtarn ហាក់បានបង្ហាញជំហរចង់ផ្ដល់សម្បទាន ជាមួយការសម្ដែងពីឆន្ទៈអនុវត្តតាមសំណើរបស់សម្ដេច ដើម្បីបន្ធូរបន្ថយភាពតានតឹង ពាក់ព័ន្ធនឹងការបិទច្រកព្រំដែនថៃនិងកម្ពុជា។

លោកស្រី បានរិះគន់មេបញ្ជាការភូមិភាគ២ ឧត្តមសេនីយ៍ លោក Boonsin Padklang ផងដែរ។

ដោយនិយាយថា មេបញ្ជាការរូបនេះជាក្រុមបក្សប្រឆាំង និងចង់ធ្វើឱ្យគេមើលឃើញថាខ្លួនឡូយ។
ក្រោយផ្ទុះការរិះគន់នៅក្នុងចំណោមប្រជាជនថៃ លោកស្រី Paetongtarn បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថាក្រុមប្រឆាំង ដែលលោកស្រីចង់សំដៅ នោះគឺក្រុមបក្សប្រឆាំងនៅកម្ពុជា ដែលរិះគន់រដ្ឋាភិបាលថៃ មិនមែនយោធាថៃនោះឡើយ!។

ពលរដ្ឋថៃជាច្រើន បានបង្ហោះលើ Facebook ដោយទាមទាមឲ្យលោកស្រី Paetongtarn លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ។
យោធាតែងតែត្រៀមខ្លួនជានិច្ច ដើម្បីការពារទឹកដីថៃ ចុះនាយករដ្ឋមន្ត្រីវិញ?-នេះជាការបង្ហោះរបស់អ្នកលេង Facebook ម្នាក់។

អ្នកលេងបណ្ដាញទំនាក់ទំនងម្នាក់ទៀត ក៏បានលើកឡើងដែរថា លោកស្រី មិនស័ក្តិសមដឹកនាំប្រទេសនោះទេ ហើយដើម្បីប្រយោជន៍ជាតិ លោកស្រីគួរតែលាលែងពីតំណែង។

ខ្ញុំមិនដែលគាំទ្រយោធាទេ តែលើកនេះ ខ្ញុំឈរនៅខាងយោធា ការប្រឆាំងកងទ័ព ប្រៀបដូចជាការប្រឆាំងនឹងប្រជាជន។
នេះជាសំណេរបស់អ្នកលេង Facebook ផ្សេងទៀត មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមខ្លះថែមទាំងហៅលោកស្រីថា ជាជនក្បត់៕

Leave a Reply

Your email address will not be published. Required fields are marked *