(បាងកក)៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែមិថុនានេះ បានធ្វើដំណើរទៅដល់ការិយាល័យរដ្ឋាភិបាល។
ដើម្បីជួបក្រុមរដ្ឋមន្ត្រីរបស់លោកស្រី និងមេដឹកនាំយោធា ។
ខណៈក្រុមបាតុករ កំពុងទាមទារឱ្យលោកស្រី ចុះចេញពីតំណែង។
ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
នេះបើតាមកាសែតថៃ The Nation៕