នៅថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសុំអភ័យទោសសម្រាប់សំឡេង កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន។
ក្នុងនោះលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។
ប្រភពពីសារព័ត៌មានថៃ The Nation។
ខណៈពេលនេះ លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធឱ្យចុះចេញពីតំណែង បន្ទាប់ពីបែកធ្លាយកិច្ចសន្ទនា តាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
រដ្ឋាភិបាលចម្រុះរបស់លោកស្រី ក៏កំពុងប្រឈមមុខ នឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួន ចេញពីរដ្ឋាភិបាល៕