នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានអាមេរិកប្រឆាំងនឹងការចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ហើយបានអះអាងថា អ៊ីរ៉ង់ត្រៀមជាស្រេចដើម្បីការពារខ្លួនក្នុងករណីជម្លោះកាន់តែកើនឡើង។
ប្រភពពីសារព័ត៌មាន AFP។
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយដូច្នេះថាប្រសិនបើអាមេរិក ចង់លូកដៃចូលរួមក្នុងសង្រ្គាមរបស់អ៊ីស្រាអែល អ៊ីរ៉ង់ចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីផ្តល់មេរៀនដល់ពួកឈ្លានពាន និងដើម្បីការពារសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍ជាតិរបស់ខ្លួន៕