Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៉ិក!

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានសម្រេចលុបចោលគម្រោងទស្សនកិច្ច ទៅកាន់ប្រទេសបែលហ្ស៉ិក ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ស្របពេលដែលលោកស្រី កំពុងព្យាយាមផ្តោតគ្រប់គ្រងស្ថានការណ៍នយោបាយក្នុងស្រុក បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទ។
ប្រភពពីសារព័ត៌មានថៃ The Nation។

ប្រភពពីវិមានរដ្ឋាភិបាលថៃ បានបង្ហើបឱ្យដឹងថា ដោយសារតែនយោបាយបច្ចុប្បន្ននៅក្នុងប្រទេស លោកស្រីនាយករដ្ឋមន្រ្តី បានសម្រេចកែសម្រួលកាលវិភាគរបស់លោកស្រី សម្រាប់សប្តាហ៍ចុងក្រោយនៃខែមិថុនានេះ។
គួររំលឹកថា លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយលោកស្រីត្រូវគេចោទថា ប្រកាន់ជំហរទន់ជ្រាយអំឡុងកិច្ចសន្ទនានោះ ហើយលោកស្រី ថែមទាំងបានរិះគន់មេបញ្ជាការយោធាភូមិភាគ២ លោកឧត្តមសេនីយ៍ Boonsin Padklang និងហៅលោកថាជាក្រុមប្រឆាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version