Update៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថាមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវតែស្លាប់!

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយថាមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មិនព្រមឱ្យនៅរស់រានមានជីវិតតទៀតឡើយ ស្របពេលប្រទេសទាំងពីរបន្តវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។
ប្រភពពីសារព័ត៌មាន AFP។

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថាលោក Khamenei ប្រកាសជាចំហថា ខ្លួនចង់បំផ្លាញអ៊ីរ៉ង់។ លោកបានចេញបញ្ជាដោយផ្ទាល់ ឱ្យមានការវាយប្រហារមកលើមន្ទីរពេទ្យ។ លោកចាត់ទុកក្តីវិនាសនៃប្រទេសអ៊ីរ៉ង់ជាគោលដៅមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *