សម្តេចតេជោ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងក្លាយ!

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា មានក្រុមជ្រុលនិយមថៃបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ ដោយបង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ជាភាសាថៃ ជាមួយរូបរបស់ សម្តេចតេជោ និងបានផ្ញើសារចេញជាភាសាថៃក្នុងអត្ថន័យខាងក្រោម៖

សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ។

សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia)និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta។
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក ក្រុមជ្រុលនិយមយថៃឆ្លៀតឱកាសទាំងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *