Update៖ អាមេរិកនិងអង់គ្លេស មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរឡើយ! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកDavid Lammy នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ប្រភពពីសារព័ត៌មានReuters។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេបានពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយបានយល់ព្រមថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរបានទេ។

កិច្ចប្រជុំនេះបានកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងតំបន់បានបន្តកើនឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ធ្វើការវាយប្រហារសងសឹក។

លោក Rubio និង លោក Lammy បានពិនិត្យឡើងវិញនូវផ្នែកសំខាន់ៗផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមនាយកដ្ឋាន។

ពួកគេក៏បាននិយាយអំពីកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ នាពេលខាងមុខ ហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីទទួលបានសន្តិភាព និងស្ថិរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *