នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា យោធាអ៊ីស្រាអែល បាននិយាយថាកងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារលើទីតាំងហេដា្ឋរចនាសម្ព័ន្ធមួយរបស់ក្រុមហេសបូឡា ស្ថិតនៅក្បែរទីក្រុង Naqoura នៃភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលព្រមានក្រុមប្រដាប់អាវុធមួយនេះកុំឱ្យលូកដៃចូលក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន AFP។
យោធាអ៊ីស្រាអែល បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថាកាលពីយប់ថ្ងៃសុក្រ នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយប្រហារលើទីតាំង ហេដ្ឋារចនាសម្ព័ន្ធមួយរបស់កងកម្លាំង Radwan Force នៃក្រុមភេរវករហេសបូឡា ស្ថិតក្នុងភូមិមួយនៃទីក្រុង Naqoura ភាគខាងត្បូងលីបង់។ យោធាអ៊ីស្រាអែលបន្ថែមថាទីតាំងនេះ ត្រូវបានក្រុមហេសបូឡាប្រើប្រាស់ជាមួយមូលដ្ឋានដើម្បីវាយប្រហារលើអ៊ីស្រាអែល៕