ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា បានប្រកាសថាយោធាអាមេរិក បានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី នៅទីតាំង Fordo។ ប្រភពពីសារព័ត៌មាន AFP។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថាយើងបានសម្រេចការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៊ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan។ លោកត្រាំ ប្រកាសចូលរួមក្នុងសង្រ្គាមបែបនេះ។ បន្ទាប់ពីរូបលោកធ្វើការព្រមានទៅកាន់អ៊ីរ៉ង់ដោយតម្រូវឲ្យអ៊ីរ៉ង់សុំចុះចាញ់ក្នុងរយះពេល២សប្តាហ៍៕