Update៖ លោកត្រាំ បញ្ជាក់ថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានកម្ទេចចោលទាំងស្រុង!

កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាការវាយប្រហារតាមអាកាសរបស់អាមេរិក បានកម្ទេចចោលទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោកបានគំរាមថា នឹងវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។
ប្រភពពីសារព័ត៌មាន AFP។

អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៊ីរ៉ង់ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍មកនេះ។ចាំថានៅមានជម្រើសជាច្រើនទៀតដែលនៅសល់។ ប្រសិនបើសន្តិភាពមិនអាចសម្រេចបានឆាប់ៗទេ យើងនឹងវាយប្រហារគោលដៅទាំងនោះបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *