បន្ទាប់ពីយោធាអាមេរិក វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាជ្ញាធរក្នុងទីក្រុងធំៗរបស់អាមេរិក បាននាំគ្នាបង្កើនការរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងផ្សេងៗ។
ប្រភពពីសារព័ត៌មាន Fox News នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៊ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ ប៉ុន្តែបានទទូចឱ្យ សាធារណជន បង្កើនការប្រុងប្រយ័ត្ន៕