កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នសម្រាប់តម្រូវការក្នុងប្រទេស!

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងថាកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នសម្រាប់តម្រូវការក្នុងប្រទេស។
ក្នុងសេចក្តីប្រកាសនោះបានលើកឡើងដូច្នេះថា៖ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីព្រះរាជាណាចក្រថៃទាំងស្រុង។ ព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស។

អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *