(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កុំប្រមាថកម្ពុជាដោយការសម្ញែងគ្រឿងយុទ្ធោបករណ៍ទំនើបៗនោះ ព្រោះកម្ពុជាមិនចាញ់ការគំរាមកំហែងនោះឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ច បើមិនចៀសរួចពីការប្រយុទ្ធគ្នា។ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយបកដើម្បីការពារបូរណភាពទឹកដី។
សម្តេចធិបតី បានថ្លែងបែបនេះក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា៕