អ៊ីស្រាអែល នៅ(ថ្ងៃចន្ទទី២៣នេះ) បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត លើរដ្ឋធានីតេអេរ៉ង់ និងបានវាយប្រហារចំពន្ធនាគារEvin។
ប្រភពពីសារព័ត៌មាន Reuters។
ពន្ធនាគារ Evin ត្រូវបានគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត ជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះបង្ហាញថា អ៊ីស្រាអែល លែងកំណត់គោលដៅត្រឹមតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលទៀតហើយ ។
ប៉ុន្តែនឹងវាយប្រហារលើ គោលដៅរបប និងស្ថាប័ន គាបសង្កត់របស់រដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់ បញ្ជាក់ថា ពន្ធនាគារនេះត្រូវបានវាយប្រហារមែន ។
ប៉ុន្តែថាស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ការវាយប្រហារនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ។
បន្ទាប់ពីអាមេរិក បានចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ តាមរយៈការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕