(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយរកឃើញការឆ្លងជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀត ដែលកើតលើស្ត្រីម្នាក់អាយុ ៤១ឆ្នាំ ដែលមានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកជំងឺមានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម៕