ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាអ៊ីរ៉ង់បានព្រមានអាមេរិកមុន មុននឹងបើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសកាតា។
ប្រភពពីសារព័ត៌មាន Reuters។
អ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា បានបាញ់មីស៊ីល១៤គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា។ ប៉ុន្តែមិនបានបង្កឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ហើយក្នុងនោះមានមីស៊ីល ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ និងមួយគ្រាប់ត្រូវបានបណ្ដោយឱ្យធ្លាក់ ព្រោះធ្លាក់ចំកន្លែងមិនមានមនុស្សរស់នៅ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បាននិយាយថា«ការវាយប្រហារជាមួយការដាក់កំហិតបែបនេះ បានបង្កើនក្ដីសង្ឃឹមថាមជ្ឈិមបូព៌ាអាចនឹងបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ»។ លោក ត្រាំ បានចាត់ទុកថាការវាយប្រហាររបស់អ៊ីរ៉ង់ជាការសងសឹកខ្សោយ បំផុត។ ប៉ុន្តែ លោកបានអរគុណអ៊ីរ៉ង់សម្រាប់ការជូនដំណឹងជាមុន៕