Update៖ អ៊ីស្រាអែល ថាខ្លួនទទួលយកបទឈប់បាញ់ទ្វេភាគីជាមួយអ៊ីរ៉ង់!

នៅថ្ងៃអង្គារ(ទី២៤ ខែមិថុនា) អ៊ីស្រាអែល បាននិយាយថា ខ្លួនទទួលយកបទឈប់បាញ់ទ្វេភាគីជាមួយអ៊ីរ៉ង់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយការធ្វើសង្រ្គាមអស់រយៈពេល១២ថ្ងៃ។
ប្រភពពីសារព័ត៌មាន AFP។

រដ្ឋាភិបាលអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីប្រកាសថាអ៊ីស្រាអែលសម្រេចកម្មវត្ថុទាំងអស់នៃប្រតិបត្តិការ Rising Lion ហើយច្រើនលើសពីនេះថែមទៀត។ អ៊ីស្រាអែល បានលុបបំបាត់ចោលការគំរាមកំហែងភ្លាមៗ នៃមីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បានបន្តថាអ៊ីស្រាអែលអរគុណលោកប្រធានាធិបតី ត្រាំ និងអាមេរិក សម្រាប់ការគាំទ្រក្នុងការការពារអ៊ៅស្រាអែល និងសម្រាប់ការចូលរួមក្នុងកិច្ចប្រឹងប្រែង កម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *