Update៖ អ៊ីស្រាអែល បើកការវាយប្រហារលើទីតាំងរ៉ាដារបស់អ៊ីរ៉ង់!

កាលពីថ្ងៃអង្គារ(ទី២៤ខែមិថុនា) អ៊ីស្រាអែល បានទទួលស្គាល់ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសលើទីតាំងរ៉ាដាមួយកន្លែងនៅជិតទីក្រុងតេអេរ៉ង់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ប៉ុន្តែបានបញ្ជាក់ថា ខ្លួនបានទប់ស្កាត់មិនធ្វើការវាយប្រហារបន្ថែមទៀត បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ប្រភពពីសារព័ត៌មាន Reuters។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានពន្យល់ថា ការវាយប្រហារលើរ៉ាដានោះ គឺជាការសងសឹកបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ក្រោយម៉ោង ៧ព្រឹក ដែលជាពេលដែលបទឈប់បាញ់ត្រូវចាប់ផ្តើម។ យោងតាមអ៊ីស្រាអែល ថាមីស៊ីលទាំងនោះ គឺជាការរំលោភបទឈប់បាញ់មុនគេពីសំណាក់អ៊ីរ៉ង់។
សេចក្ដីថ្លែងការណ៍ពីការិយាល័យលោក Netanyahu បានបន្ថែមថា បន្ទាប់ពីការសន្ទនារវាងលោក និងលោក ត្រាំ អ៊ីស្រាអែលបានសម្រេចចិត្តផ្អាកការវាយប្រហារកន្លែងផ្សេងៗទៀតលើអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *