កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីជ័យជម្នះលើអ៊ីរ៉ង់។ ខណៈចារកម្មអាមេរិកបានសន្និដ្ឋានថាការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិក បានបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
ប្រភពពីសារព័ត៌មាន AFP។
អ៊ីរ៉ង់ និងអ៊ីស្រាអែល បានឯកភាពលើបទឈប់បាញ់កាលពីថ្ងៃអង្គារ ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចូលរួមក្នុងសង្រ្គាមផ្លូវអាកាសនេះដោយបញ្ជាឱ្យ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៊ីរ៉ង់។ នៅក្នុងសុន្ទរកថាមួយ លោក Netanyahu បាននិយាយថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ៕