ស្រ្តីខ្មែរ២នាក់ ត្រូវបានឃាត់ខ្លួនព្រោះតវ៉ារឿងទាហានថៃ មិនព្រមបើកច្រកទ្វារឲ្យចូលមកកម្ពុជា!

(ភ្នំពេញ)៖ ប្រជាជនខ្មែរ២នាក់ ត្រូវបានទាហានថៃឃាត់ខ្លួន ពេលតវ៉ា នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។
យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹក រហូតដល់៧ជាងយប់។

យើងសង្ឃឹមថា អាជ្ញាធរខ្មែរ នឹងជួយអន្តរាគមន៍ទៅភាគីថៃ ដើម្បីឲ្យដោះលែងស្ត្រីខ្មែរទាំង២នាក់នោះត្រឡប់មកវិញ។
បើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាង១០០នាក់ទៀត មានទាំងក្មេងចាស់ប្រុសស្រី បានវិលពីតំបន់ផ្សេងៗនៅស្រុកថៃ មកកាន់ស្រុកកំណើត តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
តាមពិតបងប្អូនខ្មែរយើង ខ្លះបានធ្វើដំណើរមកដល់ច្រកទ្វារខ្លងរឹក ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាំងពីព្រឹក តែទាហានថៃ មិនឲ្យឆ្លងចូលមកដីខ្មែរនោះឡើយ ទំរាំរហូតដល់ម៉ោងជាង៧យប់ ទើបទាហានថៃ យល់ព្រមបើកច្រកឲ្យបងប្អូនអាចឆ្លងកាត់មកដីខ្មែរបាន៕

Leave a Reply

Your email address will not be published. Required fields are marked *