Update៖ តុលាការអ៊ីស្រាអែល នឹងបើកសវនាការ លើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្រ្តី!

កាលពីថ្ងៃសុក្រ(ទី២៧ខែមិថុនា) តុលាការអ៊ីស្រាអែល បានបដិសេធចំពោះសំណើ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការលើកពេលសវនាការកាត់ក្តី អំពើពុករលួយរបស់លោក ។

ដោយច្រានចោលថា ត្រូវផ្តោតលើបញ្ហាសន្តិសុខ បន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មានReuters ។

តុលាការស្រុកហ្សេរុយសាឡឹម បានសម្រេចថា សំណើរបស់លោក Netanyahu មិនបានផ្តល់នូវហេតុផលលម្អិតសម្រាប់ការលុបចោលសវនាការនោះទេ។
ការសម្រេចនេះ ធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណុំរឿងនេះថាជាការតាមប្រមាញ់មេធ្មប់ ហើយបានអំពាវនាវឲ្យលុបចោលជាបន្ទាន់។
លោក Netanyahu បដិសេធរាល់ការចោទប្រកាន់ និងអះអាងថាវាជារឿងនយោបាយ បានស្នើសុំឲ្យមានការលើកពេលសវនាការជាច្រើនលើកមកហើយ ចាប់តាំងពីសវនាការបានចាប់ផ្តើមក្នុងឆ្នាំ ២០២០ ដោយតែងតែលើកឡើងពីវិបត្តិសន្តិសុខ រួមមានសង្គ្រាមនៅហ្គាហ្សា និងជម្លោះជាមួយអ៊ីរ៉ង់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *