ដំណឹងការងារ សម្រាប់បងប្អូនជាពិសេស អ្នកដែលទើបវិលត្រឡប់មកពីប្រទេសថៃ!

(កណ្តាល)៖ ក្រុមហ៊ុន ខេមបូ យូនីសូល អិលធីឌី ដែលមានរោងចក្រ ក្នុងតំបន់អភិវឌ្ឍន៍(7NG)ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងប្រកាសជ្រើសរើស កម្មករ.កម្មការនី”ផ្នែកកាត់ដេរ”ជាច្រើននាក់។
-នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់”ក្រុមហ៊ុន ខេមបូ យូនីសូល អិលធីឌី”នៅថ្ងៃទី២៧.០៦.២០២៥។

ហេតុនេះជាឱកាសល្អ សម្រាប់បងប្អូន ដែលមានមូលដ្ឋាន នៅស្រុកខ្សាច់កណ្តាល.ស្រុកពារាំង.ក្រុងអរិយក្សត្រ.ល្វាឯម.រួមនិងស្រុកខេត្តដទៃទៀត.ជាពិសេសគឺ បងប្អូនដែលទើបវិលត្រឡប់ មកពីប្រទេសថៃវិញហើយពុំទាន់មានការងារធ្វើ គឺអាចអញ្ជើញទៅដាក់ពាក្យ និងបំពេញបែបបទ ដើម្បីមានការងារធ្វើសម្រាប់ដោះស្រាយ ជីវភាពក្នុងគ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *