Update៖ លោក ត្រាំ សង្ឃឹមថាក្នុងសប្ដាហ៍ក្រោយនឹងមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃសុក្រ (ទី២៧ ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា ដោយលោកនិយាយថា អ៊ីស្រាអែលនិងហាម៉ាស់ ប្រហែលអាចសម្រេចបានកិច្ចព្រមព្រៀងមួយ នៅអំឡុងសប្តាហ៍ក្រោយ។

ប្រភពពីសារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត អំពីលទ្ធភាពនៃបទឈប់បាញ់នៅហ្កាហ្សា លោក ត្រាំ បានឆ្លើយតបថាយើងគិតថា ក្នុងអំឡុងសប្តាហ៍ក្រោយនេះ យើងនឹងទទួលបានបទឈប់បាញ់មួយ។ អាមេរិក បានជួយសម្រេចបទឈប់បាញ់មួយ សម្រាប់សង្រ្គាមនៅហ្កាហ្សា កាលពីអំឡុងចុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន រួមជាមួយការគាំទ្រពីក្រុមការងារនៃរដ្ឋបាល របស់លោក ត្រាំ ដែលត្រូវឡើងកាន់អំណាចបន្ត។ យ៉ាងណាមិញ ក្រោយមក អ៊ីស្រាអែលបានប្រកាសបញ្ចប់បទឈប់បាញ់នោះវិញ កាលពីខែមីនា រួចចាប់ផ្តើមប្រតិបត្តិការវាយលុកថ្មី ប្រឆាំងនឹងក្រុមហាម៉ាស់៕
គួរបញ្ជាក់ថា បើតាមតួលេខពីអាជ្ញាធរអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយហាម៉ាស់ បានសម្លាប់មនុស្សខ្ទង់ ១២០០នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀត យកទៅធ្វើជាចំណាប់ខ្មាំង នៅពេលដែលពួកគេវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *