Update៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ!

អ៊ុយក្រែន បាននិយាយថាខ្លួនបានប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងនិងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។

ប្រភពពីសារព័ត៌មាន AP។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតាំងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ Mi-8, Mi-26 និង Mi-28 ព្រមទាំងប្រព័ន្ធការពារដែនអាកាស Pantsir-S1 មួយគ្រឿងផងដែរ។
ខាងក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការអះអាងរបស់អ៊ុយក្រែនទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version