ជនជាតិថៃ ធ្វើវីដេអូក្លែងបន្លំសំឡេងសម្ដេចតេជោ ដោយប្រើប្រព័ន្ធAI ភ្ជាប់រូបភាព!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចទី២៩.០៦.២០២៥ បានប្រកាសថា មានជនខិលខូចជាជនជាតិថៃ បង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយករូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់.ត ជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចតេជោ ហ៊ុន សែន ដោយប្រើបច្ចេកវិទ្យា(AI)។

ខាងក្រោមជាអត្ថន័យបកប្រែជាភាសាខ្មែរ នៃសំឡេង AI ភាសាថៃ៖
«(AI ធ្វើជាសំឡេង សម្ដេចតេជោ): សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០ បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។

(AI មនុស្សស្រី) : ប្រសិនបើក្មួយវេរ True Money ទៅអោយលោកពូ ក្មួយនឹងទទួលបាន ៥ ម៉ឺនមកវិញ ត្រូវអត់? »

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version