Update៖ សង្រ្គាមរយៈពេល១២ថ្ងៃ អ៊ីរ៉ង់ស្លាប់ចំនួន៩៣៥នាក់!

អ្នកនាំពាក្យនៃប្រព័ន្ធយុត្តិធម៌អ៊ីរ៉ង់ បានឱ្យដឹងថាផ្អែកលើទិន្នន័យចុងក្រោយ មានចំនួនអ្នកស្លាប់៩៣៥នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងសង្រ្គាមតាមអាកាស១២ថ្ងៃ ជាមួយអ៊ីស្រាអែល។

ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងចំណោមអ្នកស្លាប់ទាំង ៩៣៥នាក់ ក្នុងនោះមាន ៣៨នាក់ជាកុមារ និងស្ត្រី ១៣២នាក់។ តួលេខអ្នកស្លាប់ចុងក្រោយនេះកើនឡើងយ៉ាងខ្លាំង ពីការបញ្ជាក់ពីមុនរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ដែលថា អ្នកស្លាប់មានចំនួន ៦១០នាក់ មុននឹងមានបទឈប់បាញ់មួយចូលជាធរមានកាលពីថ្ងៃអង្គារសប្ដាហ៍មុន។ អ៊ីរ៉ង់ក៏បានកែតម្រូវចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើពន្ធនាគារ Evin ក្នុងទីក្រុង តេហេរ៉ង់ពី៧៩នាក់ មកនៅត្រឹម ៧១នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version