លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Suriya Jungrungreangkit មកពីគណបក្សភឿថៃ អាចនឹងឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃស្ដីទី។
ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែង លោកស្រី Paetongtarn Shinawatra ពីនាយករដ្ឋមន្ត្រី។
ប្រភពពី Khaosod។
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី៣០.០៦.២០២៥ បានព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន។
ពាក់ព័ន្ធការបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ចៅក្រមទាំង៩រូប នៃតុលាការធម្មនុញ្ញថៃ បង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទី ជានាយករដ្ឋមន្ត្រី ក្នុងសំឡេង៧ ទល់២សំឡេង៕