កាលពីថ្ងៃចន្ទ(ទៅ៣០ខែមិថុនា) យោងតាមសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមូយ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAANews។
លោក Trump បាននិយាយនៅក្នុងគណនីផ្លូវការរបស់ Trump 47 White House on X ថាអាមេរិកប្តេជ្ញាគាំទ្រប្រទេសស៊ីរីដែលមានស្ថិរភាព បង្រួបបង្រួម និងសន្តិភាពជាមួយខ្លួន និងប្រទេសជិតខាង។
លោកបានបន្ថែមថា “ការរួបរួមស៊ីរីដែលមិនផ្តល់ជម្រកសុវត្ថិភាពសម្រាប់អង្គការភេរវករ និងធានាសន្តិសុខនៃសាសនា និងជនជាតិភាគតិចរបស់ខ្លួននឹងគាំទ្រដល់សន្តិសុខ និងភាពរុងរឿងក្នុងតំបន់។
នៅព្រឹកថ្ងៃដដែល លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា វិធានការនេះមានគោលបំណងគាំទ្រដល់ផ្លូវទៅកាន់ស្ថិរភាព និងសន្តិភាពរបស់ប្រទេសស៊ីរី៕