Update៖ អាមេរិក ផ្អាកបញ្ជូនមីស៊ីលនិងអាវុធទៅឱ្យអ៊ុយក្រែន!

មន្ទីរបញ្ចកោណ បានផ្អាកការបញ្ជូនមីស៊ីលការពារដែនអាកាស និងអាវុធមួយចំនួនទៀតទៅឱ្យអ៊ុយក្រែន ដោយសារស្ដុកអាវុធអាមេរិកថយចុះ ខ្លាំងពេក។

ប្រភពពីសារព័ត៌មាន AP។

នៅក្នុងអ៊ីមែលមួយ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងផ្តល់ជម្រើសដល់ប្រធានាធិបតី Donald Trump ដើម្បីបន្តជំនួយយោធាដល់អ៊ុយក្រែន ស្របតាមគោលដៅនៃការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។

លោក Elbridge Colby អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយបាននិយាយថា “ក្នុងពេលជាមួយគ្នានេះ នាយកដ្ឋានកំពុងពិនិត្យយ៉ាងម៉ត់ចត់ និងសម្របតាមវិធីសាស្រ្តរបស់ខ្លួនក្នុងការសម្រេចបាននូវគោលបំណងនេះ ខណៈពេលដែលក៏រក្សាការត្រៀមខ្លួនរបស់កងកម្លាំងសហរដ្ឋអាមេរិកសម្រាប់អាទិភាពការពារជាតិ” ។

គួរបញ្ជាក់ថា រុស្ស៉ីដែលកំពុងគ្រប់គ្រង ១ភាគ៥នៃទឹកដីអ៊ុយក្រែន បាននិងកំពុងបន្តភាពរីកចម្រើនទៅមុខសន្សឹមៗ ក្នុងការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន នៅតំបន់ភាគខាងកើត ហើយកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន។

ជំនួយអាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនធ្លាប់ត្រូវបានផ្អាករយៈពេលខ្លីកាលពី ខែកុម្ភៈ និងផ្អាករយៈពេលយូរជាលើកទី២ កាលពីខែមីនា។ រដ្ឋបាលលោក ដូណាល់ ត្រាំបានចាប់ផ្ដើមបញ្ជូនកញ្ចប់ជំនួយអាវុធចុងក្រោយអនុម័តដោយលោក បៃដិន ទៅឱ្យ ទីក្រុងកៀវ តែមិនទាន់មានគោលនយោបាយថ្មីណាមួយត្រូវបានប្រកាសនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version