(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារអបអរសាទរខួបលើកទី៧៤ ដែលកម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ ៣ ខែកក្កដា ឆ្នាំ១៩៥១ និង៣ ខែកក្កដា ឆ្នាំ២០២៥។
ថ្ងៃនេះជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ ដែលអង្គការយូណេស្កូ ។
គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
ចាប់តាំងពីកម្ពុជា ចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកជាបន្តបន្ទាប់៕