Update៖ អ៊ីស្រាអែល វាយប្រហារលើទូទាំងតំបន់ហ្គាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន63នាក់!

នៅថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 63 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានWafa។

ប្រភពវេជ្ជសាស្ត្របាននិយាយថា ប្រជាជនប៉ាឡេស្ទីន 28 នាក់ដែលកំពុងរង់ចាំទទួលជំនួយមនុស្សធម៌ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគកណ្តាលនិងភាគខាងត្បូងនៃតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
សារព័ត៌មាន Wafa បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើសាលា Mustafa Hafez នៅភាគខាងលិចទីក្រុង Gaza ជាកន្លែងដែលជនស៊ីវិលរាប់រយនាក់បានភៀសខ្លួនបានជ្រកកោន បណ្តាលឲ្យមនុស្ស 13 នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។

ក្រុមគ្រូពេទ្យបាននិយាយថា នៅកណ្តាលទីក្រុង Beit Lahia មនុស្សបីនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងកាំភ្លើងធំសំដៅលើការប្រមូលផ្តុំជនស៊ីវិល។
មនុស្សបីនាក់ទៀត រួមទាំងស្ត្រីម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើតង់សម្រាប់គ្រួសារជនភៀសខ្លួននៅក្នុងតំបន់ al-Mawasi នៃ Khan Younis ភាគខាងត្បូងហ្គាហ្សា។

ជនជាតិប៉ាឡេស្ទីនម្នាក់ទៀតត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅជិតមជ្ឈមណ្ឌលថែទាំនៅ Jabalia ភាគខាងជើង Gaza ។
យ៉ាងណាមិញ Wafa មិនបានបញ្ជាក់ថា ជនរងគ្រោះផ្សេងទៀតត្រូវបានគេសម្លាប់នៅទីណានោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *